សូមបញ្ឈប់ នូវការចំណាយពេលវេលាក្នុងការផ្លាស់ប្តូររវាងកម្មវិធីជាច្រើននៅថ្ងៃនេះ ហើយរីករាយជាមួយនឹងភាពសាមញ្ញ ងាយស្រួល និងសុវត្ថិភាពជាមួយបាគង។
ស្វែងយល់បន្ថែមអតិថិជនរបស់ធនាគារដែលបានចូលរួមទាំងអស់ឥឡូវនេះអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយគ្រាន់តែធ្វើការស្គេន QR code វាយបញ្ចូលលេខទូរស័ព្ទ ឬគ្រាន់តែជ្រើសរើសពីបញ្ជីលេខទូរសព័្ទរបស់ពួកគេ។
១. ជ្រើសរើសធនាគារណាមួយដែលនៅក្នុងបណ្តាញរបស់បាគងដើម្បីធ្វើជាដៃគូរបស់អ្នកសម្រាប់ការដាក់និងផ្ទេរប្រាក់។
២. ដាក់ប្រាក់យ៉ាងងាយស្រួលទៅក្នុងគណនីណាមួយដែលមាននៅក្នុងបណ្តាញធនាគារដែលចូលរួម។
បង្កើត QR code ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់មិត្តភក្តិដើម្បីផ្ញើប្រាក់ឱ្យអ្នកដោយមិនចាំបាច់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយនោះទេ។ ដោយគ្រាន់តែធ្វើការស្កេន និងបញ្ជាក់ប៉ុណ្ណោះ!
ត្រួតពិនិត្យមើលនូវការទូទាត់ប្រាក់ទាំងអស់ដែលនៅក្នុងបញ្ជីប្រវត្តិប្រតិបត្តិការដោយភាពងាយស្រួល។
អតិថិជនរបស់ធនាគារដែលបានចូលរួមទាំងអស់ឥឡូវនេះអាចផ្ទេរប្រាក់បានយ៉ាងងាយស្រួលដោយធ្វើការស្គេន QR code, វាយបញ្ចូលលេខទូរស័ព្ទ ឬគ្រាន់តែជ្រើសរើសពីបញ្ជីលេខទូរស័ព្ទរបស់ពួកគេ។
បញ្ចូលចំនួនទឹកប្រាក់ដែលលោកអ្នកចង់ផ្ទេរជាមួយនឹងការពិពណ៌នា ឬគោលបំណងនៃប្រតិបត្តិការរបស់អ្នក បន្ទាប់មកចុចប៊ូតុងផ្ញើ។
ស្វែងយល់បន្ថែមបង្កើត QR code ផ្ទាល់ខ្លួនរបស់អ្នកសម្រាប់មិត្តភក្តិដើម្បីផ្ញើប្រាក់ឱ្យអ្នកដោយមិនចាំបាច់ចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នកណាមួយនោះទេ។ ដោយគ្រាន់តែធ្វើការស្កេន និងបញ្ជាក់ប៉ុណ្ណោះ!
លោកអ្នកក៏អាចប្រើលេខទូរស័ព្ទរបស់លោកអ្នកជាគណនីដើម្បីទទូលលុយពីមិត្តភក្តិនិងក្រុមគ្រួសាររបស់លោកអ្នក។
ស្វែងយល់បន្ថែមស្វែងរកកន្លែងដ៏ពេញនិយម និងផលិតផលល្បីៗជាច្រើនដែលពួកយើងបានធ្វើការជ្រើសរើសនៅក្នុងរាជធានីភ្នំពេញ។
ទិញទំនិញបានលឿន និងមានសុវត្ថិភាពជាងមុនសម្រាប់អ្វីដែលអ្នកចូលចិត្ត។
ស្វែងរកបន្ថែមកម្មវិធីបាគងអាចប្រើបានទាំងនៅលើប្រព័ន្ធប្រតិបត្តិការ Android និង IOS។
ទាញយកតំណភ្ជាប់សម្រាប់ Google Play និង App Store។
Google play App storeKHQR គឺជាកូដ QR ស្តង់ដារ (EMV) ដែលនឹងលើកកម្ពស់ការទូទាត់លក់រាយតាមទូរស័ព្ទកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ តាមរយៈការប្រើប្រាស់ KHQR តែមួយ (1 QR សម្រាប់ការទូទាត់ទាំងអស់) អនុញ្ញាតអោយអ្នកទទួលយកការទូទាត់ពីគ្រឹះស្ថានហិរញ្ញវត្ថុយ៉ាងច្រើន។
ចាប់ពីពេលនេះតទៅ លោកអ្នកអាចធ្វើការដាក់ប្រាក់ចូលទៅក្នុងគណនីបាគងរបស់អ្នកជាមួយធនាគារដែលជាសមាជិកបាគងដែលបានបង្ហាញដូចខាងក្រោម។
ប្រព័ន្ធទូទាត់ប្រាក់ជំនាន់ថ្មីផ្តល់អត្ថប្រយោជន៍ជាច្រើនដល់អ្នកចូលរួមទាំងអស់នៅក្នុងស្ថានប្រព័ន្ធនៃការទូទាត់ (payment ecosystem)។ អតិថិជន ពាណិជ្ជករ រាជរដ្ឋាភិបាល និងប្រភេទសហគ្រាសនានា នឹងយល់ថាវាកាន់តែមានភាពងាយស្រួលនៅក្នុងការបង្កើត និងទទួលយកការទូទាត់ប្រាក់។
ផ្អែកទៅលើបច្ចេកវិទ្យា Blockchain ដើម្បីជួយសម្រួលដល់ការទូទាត់ប្រាក់ប្រកបដោយសុវត្ថិភាព។
ជ្រើសរើសធនាគារណាមួយនៅក្នុងបណ្តាញរបស់បាគង ដើម្បីធ្វើជាដៃគូររបស់អ្នកសម្រាប់ការដាក់ប្រាក់។
យើងនាំមកនូវកម្មវិធីទូទាត់ប្រាក់ដើម្បី “ស្វែងយល់” ពីគ្នាទៅវិញទៅមក។
Bakong គឺជាសេវាកម្មផ្ទេរប្រាក់ពីមួយទៅមួយដែលអាចប្រើបានសម្រាប់អតិថិជនរបស់សមាជិកចំនួន ៦០ ដែលចូលរួមនៅក្នុងប្រទេសកម្ពុជា។
ប្រព័ន្ធបាគងជាសេវាថ្មីមួយដែលអនុញ្ញាតឲ្យយើងធ្វើការទទួលនិងផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួនឬលេខទូរស័ព្ទជាជាងប្រើគណនីធនាគារ។ លោកអ្នកអាចចុះឈ្មោះក្នុងប្រព័ន្ធបាគងបានដោយប្រើអត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនឬលេខទូរស័ព្ទក្នុងស្រុក។
• ចំពោះបុគ្គល- វាមានភាពងាយស្រួល លឿននិងមានសុវត្ថិភាព។ ប្រព័ន្ធបាគងគឺជាការទូទាត់បែបថ្មីដែលអាចឲ្យអ្នកងាយស្រួលក្នុងការទទួលនិងផ្ទេរប្រាក់ទៅមិត្ត ក្រុមគ្រួសារនិងដៃគូរអាជីវកម្មរបស់អ្នកគ្រប់ទីកន្លែងនិងពេលវេលានៅកម្ពុជា។
• ចំពោះអាជីវកម្ម- ងាយស្រួលធ្វើការគ្រប់គ្រងការលក់តាមរយៈការទូទាត់បែប
អេឡិចត្រូនិច។ ប្រព័ន្ធបាគងអនុញ្ញាតឲ្យអាជីវកម្មទទួលបាននូវបទពិសោធន៍ថ្មីក្នុងការទូទាត់ដោយមិនប្រើសាច់ប្រាក់។ នេះជាវិធីទូទាត់ក្នុងយុគសម័យថ្មី។
ប្រព័ន្ធបាគងផ្តល់នូវសុវត្ថិភាពកម្រិតខ្ពស់និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់ធនាគារជាតិនៃកម្ពុជា។
· ការចុះឈ្មោះជាមួយប្រព័ន្ធបាគង – អ្នកត្រូវបញ្ជាក់អត្តសញ្ញាណខ្លួនដោយប្រើអត្តសញ្ញាណប័ណ្ណជាតិ ឈ្មោះគណនីនិងលេខទូរស័ព្ទដែលបានដាក់ឲ្យទៅធនាគារ(អ្នកនឹងទទួលបានសារដើម្បីបញ្ជាក់)។ អត្តសញ្ញាណប័ណ្ណជាតិនិងលេខទូរស័ព្ទគ្រាន់តែសម្រាប់ធ្វើការភ្ជាប់ប៉ុណ្នោះ។
· ការផ្ញើប្រាក់តាមប្រព័ន្ធបាគង – អ្នកអាចធ្វើការផ្ញើប្រាក់បានតាមរយៈ QR code ផ្ទាល់ខ្លួនឬលេខទូរស័ព្ទដោយមិនបាច់ប្រើគណនីធនាគារ។
· សុវត្ថិភាព – បាគងបានប្រើបច្ចេកវិទ្យា Blockchain ដែលជាបច្ចេកវិទ្យាចុងក្រោយហើយមានសុវត្ថិភាពខ្លាំងបំផុត ដូច្នេះពត៌មានរបស់អ្នកត្រូវបានរក្សាទុកដោយរារាំងមិនឲ្យមានការលួចចូលបាន។
អ្នកអាចទាញយកកម្មវិធីបាគងបានពី Appstore ឬ Playstore និងធ្វើតាមការណែនាំងាយៗឬអ្នកអាចទៅជួបជាមួយសមាជិកបាគងឬគ្រឹះស្ថានហិរញ្ញវត្ថុដែលនៅជិតអ្នក។
ការចុះឈ្មោះប្រព័ន្ធបាគងមានល័ក្ខខ័ណ្ឌដូចខាងក្រោម:
· គណនីមួយអាចធ្វើការចុះឈ្មោះបានជាមួយអត្តសញ្ញាណប័ណ្ណជាតិនិងលេខទូរស័ព្ទ។
· គណនីមួយអាចប្រើបានជាមួយតែលេខទូរស័ព្ទមួយតែប៉ុណ្នោះ។
· មានតែគណនីបុគ្គលជាប្រាក់រៀលនិងប្រាក់ដុល្លារអាមេរិកទេដែលអាចចុះឈ្មោះបានជាមួយប្រព័ន្ធបាគង។
· គណនីបញ្ញើមានកាលកំណត់និងថេរមិនអាចចុះបញ្ជីសម្រាប់ប្រព័ន្ធបាគងបានទេ។
· អ្នកនឹងទទួលបានសារដើម្បីបញ្ជាក់ប្រសិនបើអ្នកចុះឈ្មោះប្រព័ន្ធបាគងជាមួយនឹងលេខទូរស័ព្ទ។
· អត្តសញ្ញាណប័ណ្ណឬលេខទូរស័ព្ទអាចចុះឈ្មោះបានជាមួយគណនីផ្សេងទៀតប្រសិនបើការចុះឈ្មោះមុនត្រូវបានលុបចោលរួចហើយ។
បាគងអាចប្រើបានសម្រាប់ទូរស័ព្ទនិងថេប្លេត (Android និង IOS) និងកម្មវិធីលើកុំព្យូទ័រ។
យើងអាចស្នើសុំការបញ្ចូលប្រាក់ពីមិត្តភក្តិ ក្រុមគ្រួសារ ធនាគារនិងគណនីផ្សេងៗបានដោយការស្គេន QR code និងលេខទូរស័ព្ទ។
អ្នកនៅតែអាចធ្វើការផ្ទេរប្រាក់ឬប្រើសេវាកម្មផ្សេងៗរបស់ធនាគារបានធម្មតា។
សម្រាប់ប្រតិបត្តិការប្រចាំថ្ងៃរបស់បាគងគឺមិនមានចំនួនកំណត់ទេ។ រីឯទំហំទឹកប្រាក់ប្រតិបត្តិការនិងកម្រៃសរុបនៃប្រតិបត្តិការប្រចាំថ្ងៃត្រូវបានកំណត់ដោយធនាគារនីមួយៗ។សូមធ្វើការទាក់ទងជាមួយធនាគារជាដៃគូរបស់អ្នកដើម្បីកំណត់ស្តង់ដាបុគ្គល។
លោកអ្នកមិនចាំបាច់ប្រើសេវាធនាគារតាមទូរស័ព្ទដៃទេ ប៉ុន្តែសេវាធនាគារតាមទូរស័ព្ទដៃនោះអាចជួយសម្រួលអ្នកក្នុងសេវាប្រតិបត្តិការធនាគារនិងហិរញ្ញវត្ថុនិងអាចបញ្ចូលលុយចូលក្នុងគណនីធនាគាររបស់អ្នកតាមប្រព័ន្ធបាគង។
អ្នកនឹងត្រូវលុបចោលគណនីចាស់ដែលបានចុះឈ្មោះជាមួយប្រព័ន្ធបាគង ហើយប្រសិនបើអ្នកចង់ចុះឈ្មោះជាមួយគណនីថ្មី នោះនឹងអាចធ្វើបានតាមរយៈសេវារបស់យើង ដែលអ្នកអាចស្នើសុំផ្ទេរប្រាក់ពីគណនីមុនមកគណនីថ្មី។ សូមទាក់ទងធនាគារជាដៃគូររបស់អ្នកសម្រាប់ព័ត៌មានបន្ថែម។
លោកអ្នកអាចស្នើរទឹកប្រាក់មកវិញបាននៅសាខាធនាគារដែលបានចុះឈ្មោះ។ សំរាប់ពត៌មានបន្ថែមសូមទំនាក់ទំនងទៅកាន់បុគ្គលិកធនាគារផ្ទាល់។
សំណួរ ឬមតិផ្សេងៗ